Hello VOA៖ កម្ពុជាគួរចាប់ផ្តើមពិភាក្សាអំពីគោលនយោបាយការបរទេសរួម
អ្នកស្រាវជ្រាវគោលនយោបាយកម្ពុជាស្នើឡើងថា អ្នកនយោបាយទាំងបក្សកាន់អំណាចនិងបក្សប្រឆាំងគួរតែចាប់ផ្តើមពិភាក្សាគ្នាលើគោលនយោបាយការបរទេសរួមមួយដើម្បីជៀសវាងកុំឱ្យក្លាយជាកូនអុករបស់ប្រទេសមហាអំណាច។ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកនៃវេទិកាអនាគតបានលើកឡើងថា ការណ៍ដែលអ្នកនយោបាយមួយក្រុមទៅកាន់ជើងមហាអំណាចមួយៗដោយឡែកពីគ្នានាំឱ្យខាតផលប្រយោជន៍របស់កម្ពុជា។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៩ ធ្នូ ២០១៥)