លោក អូបាម៉ា ព្យាយាមបញ្ជាក់ឡើងវិញដល់ពលរដ្ឋអាមេរិកាំងស្តីពីយុទ្ធសាស្រ្តដោះស្រាយភេរវកម្មនៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងស្វះស្វែងក្នុងការបញ្ជាក់ឡើងវិញដល់ប្រជាពលរដ្ឋអាមេរិកាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយជំរុញប្រជាពលរដ្ឋកុំឲ្យចុះចាញ់ភាពភ័យខ្លាច។ នៅក្នុងសន្ទរកថា ផ្សាយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិកាលពីយប់ថ្ងៃអាទិត្យទី ៦ វិច្ឆិកា លោកប្រធានាធិបតី អូបាម៉ា បានលាតត្រដាងយុទ្ធសាស្រ្តរបស់លោកដើម្បីធ្វើឲ្យប្រទេសមានសុវត្ថិភាព មិនដល់មួយសប្តាហ៍ក្រោយពីមានការសម្លាប់យ៉ាងរង្គាលនៅរដ្ឋ California ដែលលោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា ជាសកម្មភាពភេរវកម្ម។ អ្នកស្រី Mary Alice Salinas អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន