ការគាំទ្រលោក Trump បន្តកើនឡើង នៅក្នុងការស្ទង់មតិទោះមានការរិះគន់កើនឡើងក៏ដោយ
លោក Donald Trump មហាសេដ្ឋីអចលនៈទ្រព្យ បានទទួលការគាំទ្រដោយបាននាំមុខយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នេះយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យ Quinnipiac។ លោក Trump ដែលបានទទួលការគាំទ្រ២៧ភាគរយ បាននាំមុខលោក Marco Rubio សមាជិកព្រឹទ្ធសភារដ្ឋ Florida ដែលបានទទួលការគាំទ្រ១៧ភាគរយ ហើយលោក Ben Carson និងលោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋតិចសាស បានទទួលការគាំទ្រ១៦ភាគរយ។ ការបន្តទទួលបានគាំទ្រកើនឡើងរបស់លោក Trump កើតមានឡើង ទោះបីលោកបានប្រឈមការវាយលុកនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ លោក Jim Malone អ្នកឆ្លើយឆ្លងថា្នក់ជាតិរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន