អ្នកវិភាគ៖ ជីវប្រវត្តិរបស់លោក George HW Bush មិនជួយកូនប្រុសទាំងពីររបស់លោកនោះទេ
ខណៈពេលមានការធ្លាក់ចុះនៃការគាំទ្រសម្រាប់តំណែងប្រធានាធិបតីអាមេរិករបស់លោក Jeb Bush នោះ ឪពុករបស់លោក គឺលោក George HW Bush ដែលជាអតីតប្រធានាធិបតី បានត្រៀមនឹងចេញផ្សាយសៀវភៅជីវប្រវត្តិនាពេលខាងមុខនេះ ដែលកំពុងទាញយកការយកចិត្តទុកពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ អ្នកវិភាគនយោបាយបានប្រាប់ VOA ថា ការស្តីបន្ទោសជនផ្សេងៗសម្រាប់ការសម្រេចចិត្តរបស់កូនប្រុសលោក រួមមានការឈ្លានពានប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នោះ នឹងមិនធ្វើឲ្យវាប្រសើរឡើងនូវកេរដំណែលរបស់លោក George W. Bush ឬមិនជួយដល់យុទ្ធនាការឈរឈ្មោះតំណែងប្រធានាធិបតីរបស់ Jeb Bush នោះទេ។ អ្នកស្រី Zlatica Hoke រាយការណ៍អំពីរឿងនេះ ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន