ការវាយប្រហារនៅសណ្ឋាគារនៅប្រទេសម៉ាលីប៉ះពាល់ដល់សេដ្ឋកិច្ចម៉ាលីកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត
ការវាយប្រហារភេរវកម្មនៅសណ្ឋាគារលំដាប់ខ្ពស់មួយនៅរដ្ឋធានី Bamako នៅប្រទេសម៉ាលីបានសមា្លប់មនុស្ស២១នាក់។ ប៉ុន្តែអ្វីរងគ្រោះផងដែរនោះគឺសេដ្ឋកិច្ចនៃប្រទេសម៉ាលី។ ការកើនឡើងនៃហានិភ័យខាងផ្នែកសន្តិសុខអាចធ្វើឲ្យអ្នកវិនិយោគបរទេស និងភ្ញៀវទេសចរមានការភ័យខ្លាច ខណៈពេលដែលប្រទេសម៉ាលីកំពុងព្យាយាមលើកកម្ពស់សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីធ្លាក់ដុនដាបក្នុងជម្លោះ និងវិបត្តិនយោបាយអស់រយៈពេល៣ឆ្នាំ។ លោកស្រី Emilie lob រាយការណ៍ពីទីក្រុង Bamako។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន