ការលុបចោលមិនប្រារព្ធពិធីបុណ្យអុំទូកត្រូវបានគេមើលឃើញថាដោយសារបញ្ហានយោបាយ
នេះជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីមានមនុស្សជាង៣៥០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារការជាន់គ្នានៅក្នុងពិធីបុណ្យអុំទូក ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំនោះ អាជ្ញាធរបានលុបចោលការប្រារព្ធពិធីនេះនៅឆ្នាំនេះ។ ក្រុមមន្ត្រីបានបន្ទោសថា បញ្ហាបរិស្ថានគឺជាមូលហេតុដែលបណ្តាលឲ្យលុបចោលការប្រារព្ធពិធីបុណ្យអុំទូកនៅឆ្នាំនេះ ប៉ុន្តែមនុស្សជាច្រើនមើលឃើញថា ដោយសារតែការកើនឡើងនូវភាពតានតឹងផ្នែកនយោបាយ ដែលថ្មីៗនេះគណបក្សកាន់អំណាចបានគំរាមដល់គណបក្សប្រឆាំង។ លោក David Boyle រាយការណ៍ពីរាជធានីភ្នំពេញ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕