មេដឹកនាំពិភពលោកខិតខំធ្វើឲ្យមានកិច្ចព្រមព្រៀងអាកាសធាតុសកលមួយ
ក្រុមមន្រ្តីមកពីជុំវិញពិភពលោកកំពុងប្រុងប្រៀបរៀបចំសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានរយៈពេល២សប្តាហ៍នៅក្នុងប្រទេសបារាំងនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ ដោយសង្ឃឹមថា សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសកលមួយដ៏ត្រឹមត្រូវ និងដែលអនុវត្តទៅតាមការកម្រិតនៃការបញ្ចេញជាតិកាបោន បន្ទាប់ពីមានការចរចាអស់រយៈពេល២ទសវត្សរ៍នោះ។ ឧស្ម័នផ្ទះកញ្ចក់គឺជាមូលហេតុនៃការឡើងកំដៅផែនដី ហើយប៉ះពាល់ប្រកបដោយគ្រោះថ្នាក់ទៅលើជីវិតមនុស្ស។ អ្នកស្រី Zlatica Hoke រាយការណ៍ថា ការប្រែប្រួលអាកាសធាតុបានស្ថិតនៅលើរបៀបវារៈខ្ពស់នៅសហរដ្ឋអាមេរិកនៅកិច្ចប្រជុំនៅប្រទេសបារាំងខាងមុខនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន