អ្នកបោះឆ្នោតក្នុងរដ្ឋ Iowa វាយតម្លៃគោលជំហរបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ
ដ្បិតមនុស្សរាប់រយនាក់ដែលមានសំណាងគ្រប់គ្រាន់ដើម្បីរកសំបុត្រចូលទស្សនាការជជែកពិភាក្សាគ្នារបស់បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យដោយផ្ទាល់នៅឯសាកលវិទ្យាល័យ Drake ក្នុងរដ្ឋ Iowa កាលពីចុងសប្ដាហ៍មុនក្តី មនុស្សរាប់រយនាក់ផ្សេងទៀតគ្មានសំបុត្រចូលទស្សនាផ្ទាល់ទេ តែបែរជាទៅទស្សនាជាក្រុមនៅទីក្រុង Des Moines។ អ្នកបោះឆ្នោតកំពុងវាយតម្លៃគោលជំហរនៃសមាជិកព្រឹទ្ធសភាលោក Bernie Sanders លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Martin O'Malley អតីតអភិបាលរដ្ឋ Maryland។ លោក Kane Farabaugh នៃវីអូអេរាយការណ៍ថាមានការផ្ដោតអារម្មណ៍លើការវាយប្រហារភេរវកម្មនៅប្រទេសបារាំងទៅវិញ។ លោក មាន ឥស្សរាយស ជូនសេចក្ដីប្រែសម្រូល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន