របាយការណ៍ស្ដីពីគ្រាប់មីនកប់ក្នុងដីនៅកម្ពុជាឆ្នាំ២០១៥
ជាច្រើនទសវត្សន៍ក្រោយពីសង្រ្គាម កម្ពុជាជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្ពស់បំផុតមួយពីគ្រាប់មីនកប់ក្នុងដី និងជាប្រទេសដែលមានអត្រាជនពិការខ្ពស់បំផុតមួយក្នុងពិភពលោក។ របាយការណ៍ថ្មីមួយរបស់ក្រសួងការបរទេសអាមេរិក បានផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការជួយការពារបុរស ស្ត្រី និងកុមារកម្ពុជាដែលគ្មានកំហុស ឲ្យរួចផុតពីគ្រោះថ្នាក់ដែលបង្កដោយគ្រាប់មីនដែលសល់ពីសង្រ្គាមនេះ។ នាង ហុង ចិន្តា ជូនប្រែសម្រួលសេចក្តីរាយការណ៍នេះ។