ការបោះឆ្នោតនៅទីក្រុងយោធា Pyin Oo Lwin ក្នុងប្រទេសមីយ៉ាន់ម៉ា
គ្រាដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ឬភូមានាំគ្នាទៅមណ្ឌលបោះឆ្នោត នៅទីក្រុង Pyin Oo Lwin វិញ ដែលជាមូលដ្ឋាននៃបណ្ឌិតសភាយោធារបស់មីយ៉ាន់ម៉ា គេឃើញថា មិនមានខ្សែរយៈយោធាគ្រប់គ្រាន់ដែលគាំទ្រគណបក្សកាន់អំណាចដើម្បីអាចឲ្យមន្ត្រីយោធារក្សាអាសនៈរបស់ខ្លួននៅរដ្ឋសភានោះឡើយ។ ហើយបញ្ហារឹបអូសដីធ្លីក្នុងពេលប៉ុន្មានទសវត្សរ៍ដែលបានកើតឡើងនៅក្នុងទីក្រុងនេះ បានជួយឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ទទួលបានការគាំទ្រនៅតាមតំបន់ជនបទ។ លោក Simon Lewis និង លោក Daniel de Carteret រាយការណ៍ឲ្យ VOA ពីទីក្រុង Pyin Oo Lwin នៃប្រទេសមីយ៉ាន់ម៉ា ហើយនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន