ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Paul Ryan អ្នកល្បី​ឈ្មោះ​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មួយខែ​ក្រោយពី​វិនាដកម្ម​និង​ការ​បែកបាក់​គ្នា​ក្នុង​ចំណោម​ពួក​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ពួកគេ​បាន​រួបរួម​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​តុលា​កន្លង​ទៅ​នេះ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ Paul Ryan ជា​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិកាំង។ លោក Ryan បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​២៣៦ ហើយ​មាន​តែ​ពួក​សាធារណរដ្ឋ​៩​នាក់​ទេ​ដែល​បាន​បោះឆ្នោត​ឱ្យ​គូ​ប្រជែង​អភិរក្សនិយម​ម្នាក់។ អ្នកស្រី Cindy Saine នៃ VOA រាយការណ៍​ថា​លោក​ Ryan ដែល​មាន​អាយុ ៤៥ ឆ្នាំ នឹង​ទទួល​តំណែង​ដ៏​ពិបាក​មួយ​ក្នុង​បណ្តា​តំណែង​លំបាក​បំផុត​ក្នុង​រដ្ឋធានី​ Washington។ លោក ឈឹម សុមេធ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG