ការដកតំណែងលោកកឹម សុខាមានផលប៉ះពាល់អវិជ្ជមាន
ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាយល់ឃើញថាការដកតំណែងលោក កឹម សុខា ពីអនុប្រធានសភាជាតិប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ។ លោក កឹម សុខាត្រូវបានសមាជិកសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ជាឯកឆន្ទកាលពីថ្ងៃសុក្រ។ អ្នកនយោបាយខ្លះចាត់ទុកថាចំណាត់ការនេះខុសនឹងរដ្ឋធម្មនុញ្ញ ក្នុងខណៈពេលដែលអ្នកខ្លះទៀតយល់ថាដោយសារវាមិនមានចែងក្នុងរដ្ឋ ធម្មនុញ្ញដូច្នេះពួកគេមានសិទ្ធិធ្វើ។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល៕