ការជួបជុំគ្នារវាងគ្រួសារកូរ៉េខាងជើងនិងខាងត្បូងបង្ហាញពីចំណងរួបរួមគ្នា
ពេលវេលាដ៏រំភើបនៃសេចក្តីស្រឡាញ់ដែលបានបង្ហាញនៅក្នុងការជួបជុំគ្នានៃក្រុមគ្រួសារដែលបានបែកខ្ញែកគ្នាបញ្ជាក់អំពីការប៉ះពាល់ផ្លូវចិត្តលើគ្រួសាររាប់ពាន់ដែលបង្កឡើង ដោយការបែងចែកឧបទ្វីបកូរ៉េ។ ការជួបជុំគ្នានេះក៏បង្ហាញពីចំណងយ៉ាងជិតស្និទ្ធដែលនៅតែចងប្រជារាស្ត្រកូរ៉េ ទោះណាជាត្រូវបានកាត់ផ្តាច់ពីគ្នាជាងកន្លះសតវត្សរ៍ដោយព្រំដែនដែលមានអាវុធការពារយ៉ាងតឹងរ៉ឹង និងដោយមនោគមវិជ្ជានយោបាយផ្ទុយគ្នាក៏ដោយ។ លោក Brian Padden នៃVOAរាយការណ៍ពីក្រុង Sokcho ប្រទេសកូរ៉េខាងត្បូងដែលនៅទីនោះ លោកបាននិយាយជាមួយពួកអ្នកចូលរួមដែលបានវិលត្រឡប់មកពីការជួបជុំគ្នានោះ។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន