គ្រាដែលស.រ.អា កំពុងផ្សព្វផ្សាយសេរីភាពសាសនានៅក្រៅប្រទេស អ្នករិះគន់ថា យន្តការនេះមានលក្ខណៈអាណានិគមនិយមបែបថ្មី
កាលពីសប្តាហ៍មុន ការិយាល័យសេរីភាពសាសនាអន្តរជាតិនៃក្រសួងការបរទេសស.រ.អា. បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ នេះ ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងបណ្តាកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់រដ្ឋាភិបាលស.រ.អា. ដែលចាប់ផ្តើមពីទសវត្សរ៍ឆ្នាំ១៩៩០មក ដើម្បីតាមឃ្លាំមើលការធ្វើទុក្ខបុកម្នេញខាងសាសនានៅឯក្រៅប្រទេស។ លោក Jerome Socolovsky អ្នកឆ្លើយឆ្លងព័ត៌មានខាងសាសនារបស់ VOA រាយការណ៍ថា នៅពេលដែលពួកអ្នកគាំទ្រមានជំនឿថា គេត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាងពេលណាៗទាំងអស់នោះ ពួកអ្នករិះគន់ឃើញថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានលក្ខណៈអាណានិគមនិយមបែបថ្មី។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន