សមភាពយេនឌ័រជាបញ្ហាស្នូលនៃជំនួយរបស់អាមេរិក
របាយការណ៍នាពេលថ្មីៗនេះបង្ហាញថា នៅពេលដែលស្រ្តីចូលរួមនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចដូចគ្នានិងបុរស សេដ្ឋកិច្ចនឹងកើនឡើងប្រមាណជា២៨.០០០លានដុល្លារ ឬ២៦ភាគរយទៅក្នុងចំនួនផលិតផលសរុបប្រចាំឆ្នាំជាសកលនៅក្នុងឆ្នាំ២០២៥។ នេះមានន័យថា យើងត្រូវបង្កើតឱកាសច្រើនឲ្យក្មេងស្រីទៅសាលារៀន ទទួលបានការអប់រំ និងជំនាញបានច្រើនជាងមុន ហើយនិងពង្រីកឱកាសការងារសម្រាប់ស្រ្តីនៅជុំវិញពិភពលោក។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត បានសម្ភាសលោកស្រី Susan Markham អ្នកសម្របសម្រួលជាន់ខ្ពស់ទទួលបន្ទុកផ្នែកយេនឌ័ររបស់អង្គការ USAID អំពីបញ្ហាដែលស្រ្តីជួបប្រទះ និងសមភាពយេនឌ័រជាសកលលោក៕