ប្លុកអំពីស៊ិរីដោយសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Oklahoma ទាក់ទាញទស្សនិកជនពីទូទាំងពិភពលោក
នៅឆ្នាំ ២០០៤ អ្នកជំនាញខាងមជ្ឈិមបូព៌ា លោក Joshua Landis បានធ្វើតាមដំបូន្មានរបស់មិត្តរួមការងារនៅសកលវិទ្យាល័យ Oklahoma ហើយបានចាប់ផ្ដើម ប្លុកដែលមានឈ្មោះថា Syria Comment។ លោកមានការភ្ញាក់ផ្អើល ដែលមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក បានចាប់ផ្តើមអានឯកសារតាមប្រព័ន្ធអ៊ីនធឺណិត និងបានផ្ញើរលិខិតអញ្ជើញឲ្យលោកទៅថ្លែងសន្ទរកថាពីគ្រប់ទិសទី។ លោក Greg Flakus រាយការណ៍ពីទីក្រុង Houston មកថា លោក Landis កំពុងកាត់បន្ថយការសរសេរប្លុករបស់លោក ប៉ុន្តែនៅតែបន្តផ្តោតយ៉ាងខ្លាំងទៅលើតំបន់មជ្ឈិមបូព៌ា ដែលតួនាទីរបស់លោក គឺជានាយកនៃមជ្ឈមណ្ឌលសិក្សាអំពីមជ្ឈិមបូព៌ានៅសកលវិទ្យាល័យ Oklahoma។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន