ផលិតករចងក្រងខ្សែភាពយន្តលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា
ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីចងក្រងឯកសារស្តីអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋ និងដើម្បីពិភាក្សាបញ្ហានយោបាយតាមប្រព័ន្ធអ៊ីនធឺណិត។ នេះគឺជាលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា (Cyber-Democracy) ដែលបានផុសចេញជារូបរាងឡើងក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ តាមរយៈការប្រើប្រាស់ទូរស័ព្ទទំនើប និងប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមលោកស្រី Ellen Grant ជនជាតិអាមេរិក និងជាផលិតករខ្សែភាពយន្តឯកសារ ដែលបានចងក្រងខ្សែភាពយន្តឯកសារមួយស្តីអំពីលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ លោកស្រី Ellen Grant បានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃវីអូអេ តាមទូរស័ព្ទអំពីខ្សែភាពយន្តឯកសារនេះ។