ជប៉ុនប្រារព្ធខួបទី ៧០ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក
ប្រទេសជប៉ុនប្រារព្ធខួបទី៧០ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើក្រុងHiroshima និងNagasaki ដែលបានបំផ្លាញក្រុងទាំងពីរនេះ និងបណ្តាលឲ្យមនុស្សជាងមួយសែននាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ មនុស្សជាច្រើននាក់ទៀត បានបាត់បង់ជីវិតនៅពេលក្រោយមក ដោយសារមុខរបួសនិងផលប៉ះពាល់ដោយសារជាតិវិទ្យុសកម្ម។ ក្រោយពីការទម្លាក់គ្រាប់បែកបរមាណូលើក្រុងHiroshima នៅថ្ងៃទី៦ខែសីហា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ទៀតលើក្រុងNagasaki នៅថ្ងៃទី ៩ខែសីហា។ ក្រោយមកមិនដល់មួយសប្តាហ៍ទេ ជប៉ុន បានចុះហត្ថលេខាចុះចាញ់ ដែលបានបញ្ចប់សង្គ្រាមលោកលើកទី២។ អ្នកស្រី Zlatica Hoke នៃ VOAរាយការណ៍ថា ខួបនៃការទម្លាក់គ្រាប់បែកបរមាណូនេះ ជាឱកាសមួយសម្រាប់ឲ្យមនុស្សនៅទូទាំងពិភពលោកថ្កោលទោសសង្គ្រាមនិងទាមទារឲ្យមានសន្តិភាព។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន