ពិធីករក្នុងកម្មវិធី The Daily Showដ៏ល្បីល្បាញនិយាយលាទស្សនិកជន
លោក Jon Stewart ដែលជាពិធីករនៅក្នុងកម្មវិធី The Daily Show នៅសហរដ្ឋអាមេរិក តែងតែនិយាយថា លោកគឺគ្រាន់តែជា «អ្នកកំប្លែងមួយរូបប៉ុណ្ណោះ»។ ក៏ប៉ុន្តែ រយៈពេល១៧ ឆ្នាំដែលលោកបានធ្វើការងារនេះ បានបង្ហាញថា «អ្នកកំប្លែងមួយរូប» អាចផ្លាស់ប្តូរពិភពលោក។ នៅឆ្នាំ២០១០ លោកបានជំរុញសភាជាសាធារណៈ ឲ្យទុកប្រាក់រាប់ពាន់លានដុល្លារ ដែលបានជួយដល់ក្រុមសង្គ្រោះបន្ទាន់ 9-11 ឲ្យបានទទួលការថែទាំសុខភាព។ ក្រោយមកទៀត លោកបានបង្កើតកម្មវិធីជួយអតីតយុទ្ធជនសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្កាននិស្ថានដោយស្ងៀមស្ងាត់ ឲ្យបានចូលធ្វើការក្នុងកម្មវិធីទូរទស្សន៍។ លោកក៏បានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាច្រើនដងដែរ។ អ្នកស្រី Daniela Schrier នៃ VOA រាយការណ៍បន្ថែមអំពីកេរតំណែល និងកម្មវីធីលើកចុងក្រោយរបស់លោក Jon Stewart។ ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន