កម្ពុជាត្រូវលុបចោលសន្ធិសញ្ញាសម័យវៀតណាមមានឥទ្ធិពលលើកម្ពុជា
ក្រុមអ្នកជំនាញការព្រំដែននិយាយថា រដ្ឋាភិបាលគួរលុបចោលសន្ធិសញ្ញាព្រំដែនមួយចំនួន ហើយដោះស្រាយតាមយន្តការសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស បើពុំដូច្នោះទេមិនអាចដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមបានឡើយ។ នេះជាការអះអាងរបស់លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មការព្រំដែនកម្ពុជាក្នុងប្រទសបារាំង និង លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចូលរួមក្នុងកម្មវិធី Hello VOA អំពីបញ្ហាព្រំដែន។ (សុខ ខេមរា, Hello VOA, ភ្នំពេញ, ៣០ កក្កដា ២០១៥)