ក្រុមអ្នកអភិរក្សនិយមនៅអាមេរិក រិះគន់ទស្សនៈសម្តេចប៉ាប Francis ចំពោះសេដ្ឋកិច្ចសាកល
សម្តេចប៉ាប Francis បានទទួលការសរសើរពីអ្នកនយោបាយប្រកាន់ឆ្វេងនិយមនិងក្រុមអ្នកការពារបរិស្ថានដោយសារព្រះអង្គមានបន្ទូលថា សាកលភាវូបនីយកម្ម កំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកក្រីក្រហើយនឹងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ពួកអ្នកកាន់សាសនាកាតូលិកអភិរក្សនិយមនៅសហរដ្ឋអាមេរិកនិយាយថា ការគិតអំពីសេដ្ឋកិច្ចរបស់ព្រះអង្គនេះ ជាការខុសឆ្គងមួយ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA Jerome Socolovsky រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល។