ការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រជាជនកម្ពុជា
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមើលឃើញថា គណបក្សប្រជាជនកម្ពុជាជួបប្រទះនូវការ លំបាកក្នុងការលុបលាងកេរិ៍ឈ្មោះថាជាគណបក្សដែលជាប់កេរដំណែល កុម្មុយនិស្តទោះបីជាមានមេដឹកនាំថ្មី រីឯការងាកចេញពីប្រទេសវៀតណាមក៏ជាការលំបាកដោយសារតែទំនាក់ទំនង ផ្នែកយោធាដែលប្រទេសទាំងពីរមាន។ ប៉ុន្តែការបន្ថែមសមាសភាពដឹកនាំថ្មីទៅក្នុងគណបក្សកាន់អំណាចនេះ ប្រៀបដូចជាការជំរុញឱ្យគណបក្សនេះ មានឯករាជ្យបន្តិចពីការជំពាក់គុណ៧មករា។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៦ កក្កដា ២០១៥)