មនុស្សជំនាន់សហស្សវត្សរ៍នាំការអភិវឌ្ឍន៍ពិភពលោកឆ្ពោះទៅចិរភាព
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានថ្លែងថា ពិភពលោកកំពុងជួបប្រទះបញ្ហាជាច្រើន ដែលមានដូចជា ភាពក្រីក្រមានកាន់តែច្រើនឡើង សង្គ្រាមរីករាលដាល វិសមភាពនិងបញ្ហាអាកាសធាតុប្រែប្រួលមានជាបន្តជាដើម។ តាមរយៈកម្មវិធីផ្តួចផ្តើមរបស់លោក ជំនួបកំពូលរបស់អង្គការសហប្រជាជាតិមួយដែលនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ នឹងពិចារណាអំពីគោលដៅអភិវឌ្ឍន៍ចិរភាពដើម្បីធានាថា ការរីកលូតលាស់នៅក្នុងពេលបច្ចុប្បន្ននេះ នឹងមិនប៉ះពាល់ដល់អនាគត។ អ្នកស្រី Jela de Franceschi នៃ VOA ពិនិត្យមើល អ្នកវិនិយោគជំនាន់ថ្មីឬហៅថា អ្នកជំនាន់សហស្សវត្សរ៍ដែលផ្តោតទៅលើការវិនិយោគដែលមានចិរភាព ដែលក្រុមនេះ ត្រូវគេរំពឹងថានឹងធ្វើឲ្យពិភពលោកធ្វើដំណើរទៅទិសដៅថ្មីមួយ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កក្កដា ២០១៩
ប្ដីប្រពន្ធមួយគូជឿថាហាងតែអាចឲ្យមនុស្សស្គាល់គ្នា