កម្ពុជាជួបបញ្ហាច្រើនក្នុងការបង្ក្រាបមិនឲ្យមានពលកម្មកុមារ
ថ្មីៗនេះអង្គកាសហប្រជាជាតិរកឃើញថា នៅកម្ពុជា មានកុមារ១០ភាគរយ ដែលមានអាយុពី៧ឆ្នាំដល់១៤ឆ្នាំ ធ្វើពលកម្ម។ នេះ ជាអត្រាខ្ពស់បំផុតក្នុងតំបន់។ មានកុមារ១ភាគ៤ក្នុងវ័យនេះ ត្រូវបង្ខំចិត្តឈប់រៀន ដើម្បីជួយគ្រួសាររកប្រាក់។ ទោះជា ក្នុងទសវត្សរ៍កន្លងមក អត្រាពលកម្មកុមារធ្លាក់ចុះក្តី កម្ពុជាមានកិច្ចការច្រើនទៀតត្រូវធ្វើ ដូចជាជួយឲ្យកុមារបានរៀនសូត្រជាដើម។ លោក Robert Carmichael រាយការណ៍ឲ្យVOAពីភ្នំពេញ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕