ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​មីយ៉ាន់ម៉ា មាន​ការ​ជជែក​ដេញដោល​លើ​បញ្ហា​សញ្ជាតិ​ដែល​ទាក់ទង​នឹង​ជាតិ​សាសន៍ សាសនា និង​ភាពក្រីក្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ខែមិថុនា​នេះ ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា បន្ត​ដំណើរការ​ដែល​អាច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ដែល​គ្មាន​រដ្ឋ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ប៉ុន្តែ​គម្រោង​នេះ ទី១ គឺ​តម្រូវ​ឲ្យ​ជនជាតិ Rohingya បោះបង់​ឈ្មោះ​ដែល​ពួកគេ​ហៅ​ខ្លួន​ឯង​ជាយូរ​ណាស់​មក​ហើយ​នោះ ហើយ​ជំនួស​ដោយ​ការហៅ​ខ្លួន​ឯង​វិញ​ថា ជា​ជន​ជាតិ Bengali ដែល​ធម្មតា​សំដៅ​ទៅ​លើ​អ្នក​ដែល​មក​ពី​ប្រទេស​បង់ក្លាដេស។ លោក Colin Lovett បាន​ជួប​ជាមួយ​សហគមន៍​ជនជាតិ Rohingya នៅ​រដ្ឋ Rakhine ហើយ​បាន​និយាយ​ជាមួយ​អ្នក​រស់នៅ​ទីនោះ​អំពី​ស្ថានការណ៍​របស់​ពួកគេ។ នាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG