ក្រុមតន្ត្រីថ្មីមួយចង់លើកស្ទួយនារី និងផលិតចម្រៀងថ្មីដោយមិនចម្លងពីបរទេស
ក្រុមតន្ត្រីថ្មីមួយកំពុងទាក់ទាញឲ្យមានការចាប់អារម្មណ៍ទាំងក្នុងប្រទេសកម្ពុជា ទាំងក្រៅប្រទេស ដោយបានបង្ហោះវីដេអូនៃចម្រៀងពីរបទ តាម Facebook និង YouTube។ ក្រុមតន្ត្រីដែលមានឈ្មោះថា TKS នេះ និយាយថាពួកគេនឹងចេញផ្សាយចម្រៀងថ្មី២បទទៀត នៅពេលឆាប់ៗខាងមុខនេះ ប៉ុន្តែថានឹងចេញជា CD ឬ DVD លក់ទេ ភ្លាមៗទេ ពីព្រោះប្រទេសកម្ពុជានៅមិនទាន់មានការអនុវត្តិច្បាប់ការពារសិទ្ធិបញ្ញាឲ្យបានតឹងតែងនៅឡើយ៕