បុគ្គលិកជួយសង្គ្រោះ ព្យាយាមជួយសត្វព្រៃដែលរងប៉ះពាល់ដោយការធ្លាយប្រេងនៅរដ្ឋកាលីហ្វរញ៉ា
សត្វងាប់ បានត្រូវគេរកឃើញស្ទើរតែជារៀងរាល់ថ្ងៃចាប់តាំងពីបំពង់បង្ហូរប្រេង បានធ្លាយហើយបានបញ្ចេញប្រេងឆៅរាប់ពាន់លីត្រចូលទៅក្នុងមហាសមុទ្រនិងឆ្នេរសមុទ្រភាគកណ្តាលរដ្ឋ Californiaនោះមក។ ការហៀរប្រេងនេះ បានកើតមានឡើងនៅថ្ងៃទី១៩ ខែឧសភា។ គ្រាដែលពួកអ្នកវិទ្យាសាស្រ្ត ត្រូវចំណាយពេលរាប់សិបឆ្នាំដើម្បី វាស់វែងថាតើការហៀរប្រេងនេះ បានប៉ះពាល់ដល់ប្រព័ន្ធអេកូបរិដ្ឋាននិងបរិដ្ឋានយ៉ាងដូចម្តេចនោះ ពួកបុគ្គលិកជួយសង្គ្រោះ កំពុងចាត់វិធានការភ្លាមៗដោយជួយសង្គ្រោះសត្វនានាដែលរងផលប៉ះពាល់ដោយសារការហៀរប្រេងប្រកបដោយគ្រោះថ្នាក់នេះ។ អ្នកស្រី Elizabeth Lee អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ដែលបានចុះទៅពិនិត្យមើលឧទ្យាន Sea World San Diego ដែលជាទីកន្លែងថែទាំដ៏សំខាន់មួយសម្រាប់ថនិកសត្វដែលប្រឡាក់ប្រេងឆៅនោះ។ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន