ក្រុមមុជទឹក យកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីទន្លេនិងផ្លូវទឹក បានបញ្ចប់បេសកកម្មលើកទីមួយរបស់ខ្លួនដោយជោគជ័យ
នៅក្នុងប្រទេសកម្ពុជា ក្រុមមុជទឹក ដែលបានទទួលការហ្វឹកហាត់ពីអង្គការដែលបានផ្តល់ថវិកាដោយក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីយកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីទន្លេនិងផ្លូវទឹកនោះ បានបញ្ចប់ដោយជោគជ័យនៅក្នុងបេសកកម្មលើកទីមួយរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បត៍ទី២១ខែឧសភាកន្លងទៅនេះ ពួកគេបានស្រង់គ្រាប់បែកមួយគ្រាប់ដែលធ្វើនៅសហរដ្ឋអាមេរិក ដែលមានទម្ងន់ជាង២០០គីឡូក្រាមឡើងមកលើគោកប្រកបដោយសុវត្ថិភាព។ គ្រាប់បែកនោះ ត្រូវបានទម្លាក់ក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា។ អ្នកនេសាទម្នាក់ បានប្រាប់ក្រុមនោះ ក្រោយពីសំណាញ់របស់គាត់បានជាប់គ្រាប់បែកនេះ ដែលបានស្ថិតនៅក្នុងទឹករាក់អស់រយៈពេល៤០ឆ្នាំដែលនៅតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីមាត់ទន្លេ។ លោក Robert Carmichael រាយការណ៍រឿងនេះពីខេត្តកណ្តាល។ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕