បុគ្គលិកកងការពារសន្តិសុខប្រធានាធិបតី មានផែនការជួយប្រទេសកំណើតរបស់លោក
នៅពេលដែលលោកស្រី Michelle Obama បំពេញទស្សនកិច្ចនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីគម្រោងផ្តល់ឱកាសដល់សិស្សស្រីបានសិក្សា ហៅថា “Let Girls Learn” កាលពីខែមិនាកន្លងទៅនេះ កងការពារសន្តិសុខប្រធានាធិបតីជាច្រើនបានធ្វើដំណើរជាមួយលោកស្រី។ ក្នុងចំណោមកងការពារសន្តិសុខទាំងនោះ មានលោក អួន លឿត ដែលជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃវីអូអេ នៅខេត្តសៀមរាប លោក អួន លើត ថ្លែងថាលោកមានសេចក្តីរំភើបក្នុងចិត្តយ៉ាងខ្លាំង ដែលស.រ.អាផ្តោតការយកចិត្តទុកដាក់លើការសិក្សារបស់កុមារីកម្ពុជា។