ចំណាកស្រុកក្នុងសមាគមអាស៊ាននិងបញ្ហាប្រឈមសម្រាប់កម្ពុជា
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តបានលើកឡើងថា រដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវតែផ្ដល់ការការពារដល់ពលករចំណាកស្រុកទាំងអ្នកមានឯកទេសនិងមិនមានឯកទេសព្រោះក្រោយពីអាស៊ានធ្វើសមាហរណកម្មនៅឆ្នាំ២០១៥ គឺសហគមន៍នេះផ្តល់តែការការពារដល់ពលករដែលមានឯកទេសប៉ុណ្ណោះ។ (ម៉ែន គឹមសេង, ហេឡូវីអូអេ, វ៉ាស៊ីនតោន/កូឡាឡាំពួរ, ២៣ មេសា ២០១៥)