លោក Marco Rubio ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៦
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរដ្ឋ Florida លោក Marco Rubio បានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទនេះកន្លងទៅនេះថា លោកនឹងចូលរួមក្នុងការប្រកួតយកតំណែងប្រធានាធិបតីសរអានៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦។ លោក Rubio ជាសមាជិកគណបក្សសាធារណរដ្ឋទីបី ដែលបានប្រកាសថានឹងចូលប្រកួតដើម្បីតំណែងនៅក្នុងសេតវិមាន។ លោកបានប្រកាសដូចនេះ នៅមួយថ្ងៃក្រោយពីលោកស្រី Hillary Clinton បានចាប់ផ្តើមយុទ្ធនាការទីពីររបស់លោកស្រី ដើម្បីតំណែងប្រធានាធិបតីនេះដែរ។ លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិនៃ VOA រាយការណ៍ពីរដ្ឋធានី Washington។ លោក កែរ យ៉ាន ជូនសេចក្តី ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន