៤០ឆ្នាំក្រោយពីថ្ងៃខ្មែរក្រហមជម្លៀសចេញពីក្រុងភ្នំពេញ អ្នកយកព័ត៌មានម្នាក់ចងចាំថ្ងៃនោះ
ថ្ងៃ១៧មេសាឆ្នាំ២០១៥នេះ កត់សម្គាល់ខួបទី៤០ នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ក្នុងចំណោមមនុស្សជាងមួយលាននាក់ដែលពួកកុម្មុយនីស្តម៉ៅនិយម បង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញនោះ ក៏មានលោក ប៉ូច រាសី នៃVOA ផងដែរ។ ថ្មីៗនេះ លោក រាសី បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ផ្ទះដែលលោកធ្លាប់រស់នៅ ហើយបានរៀបរាប់អំពីការចងចាំរបស់លោកនៅថ្ងៃដែលលោកត្រូវខ្មែរក្រហមជម្លៀសលោកពីភ្នំពេញ៕