ប្រតិកម្មរបស់ជនជាតិចាមនៅកម្ពុជាចំពោះអំពើសាហាវយង់ឃ្នងរបស់ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS
អំពើដ៏សាហាវយង់ឃ្នងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ហៅកាត់ថាក្រុម ISIS បានកន្ត្រាក់អារម្មណ៍មនុស្សនៅទូទាំងពិភពលោកនិងកម្ពុជា។ ទាក់ទងនឹងអំពើភេរវកម្មនេះ ជនជាតិចាមនៅកម្ពុជាធ្លាប់រងផលប៉ះពាល់ដោយជួបនឹងបញ្ហារើសអើងខ្លះៗ ក្រោយពីក្រុមអាល់ខៃដាបានធ្វើសកម្មភាពកាលពីជាង១០ឆ្នាំមុន។ ដើម្បីឲ្យដឹងថា តើជនជាតិចាមនៅកម្ពុជា មានទស្សនៈយ៉ាងណាចំពោះទង្វើរបស់ក្រុម ISISនេះ នាង លី ម៉ូរីវ៉ាន់ នៃវីអូអេ បានសម្ភាសលោកបណ្ឌិត អេង កុកថាយ អ្នកនិពន្ធសៀវភៅមានចំណងជើងថា«ចាប់ពីរបបខ្មែរក្រហមដល់ឧប្បត្តិហេតុហាំបាលី: អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម» និងជានាយកផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។