ក្រោយពីមានការចម្លងមេរោគអេដស៍នៅភូមិរកា រដ្ឋាភិបាលប្តេជ្ញាបង្ក្រាបគ្រូពេទ្យខុសច្បាប់
អ្នកជំនាញសុខាភិបាលនៅកម្ពុជាមានការភ្ញាក់ផ្អើល នៅពេលអ្នកភូមិជាច្រើននៅជិតទីរួមខេត្តបាត់ដំបង ដែលជាទីក្រុងធំបំផុតទីពីរក្នុងប្រទេសកម្ពុជាមានផ្ទុកមេរោគអេដស៍ ពេលពិនិត្យឈាមកាលពីខែធ្នូ។ មានអ្នកភូមិ២១២នាក់បានឆ្លងមេរោគនេះ។ រដ្ឋាភិបាលបានបន្ទោសគ្រូពេទ្យគ្មានអាជ្ញាបណ្ណម្នាក់ ដែលប្រើសារ៉ាំរួម ហើយរដ្ឋាភិបាលបានប្តេជ្ញាធ្វើការបង្ក្រាបគ្រូពេទ្យខុសច្បាប់ទូទាំងប្រទេស។ លោក Robert Carmichael នៃវីអូអេរាយការណ៍ពីភូមិរកា ខេត្តបាត់ដំបង។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល។