លោកប្រធានាធិបតីអូបាម៉ានឹងប្រឈមសភាថ្មីនៃគណបក្សសាធារណរដ្ឋ
នៅពេលសមាជិកសភាអាមេរិកវិលមករដ្ឋធានីវ៉ាស៊ីនតោនបើកសភាថ្មីលើកទី១១៤ អ្នកសាធារណរដ្ឋទំនងជានឹងប្រើឥទ្ធិពលរបស់ខ្លួនច្រើនឡើងក្រោយពីបានគណបក្សនេះកាន់កាប់ព្រឹទ្ធសភា ហើយពង្រឹងសំឡេងភាគច្រើនរបស់ខ្លួនក្នុងសភាតំណាងរាស្ត្រ។ អ្នកស្រី Cindy Saine នៃវីអូអេពិនិត្យមើលថា តើសំឡេងភាគច្រើននេះមានន័យដូចម្តេចសម្រាប់លទ្ធភាពលោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា ដោះស្រាយបញ្ហាលំបាកៗកន្លងមក ដូចជាបញ្ហាអន្តោប្រវេសន៍និងវិសមភាពសេដ្ឋកិច្ច៕