ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ម្នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៃ​ពិធី​ខួប​១០​ឆ្នាំ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​មហា​ក្សត្រ

ទាញ​យក​ពី​តំណភ្ជាប់​ដើម

និស្សិត​ម្នាក់​ស្លាប់ក្នុង​ឧបទ្ទវហេតុ​ក្នុង​ពិធី​ខួប​១០​ឆ្នាំ​ការ​គ្រងរាជ្យ​សម្បត្តិ​មហាក្សត្រ

ក្នុង​ព្រះរាជ​ពិធី​ខួប​១០​ឆ្នាំនៃ​ការឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​រមនាថ​នរោត្តម​សីហមុនី​នៅ​ថ្ងៃពុធ​ម្សិលមិញ ​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ក្នុង​ការ​បាញ់​កាំជ្រួច​អបអរ​ពិធី​នេះ​ ដែល​ក្នុង​នោះ​មាន​និស្សិត​ម្នាក់​បាន​ស្លាប់ ​និង​យ៉ាង​តិច​មនុស្ស​៧​នាក់​ទៀត​រង​របួស។​

មន្ត្រី​សាលាក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​គ្រាប់​កាំជ្រួច​ដែល​គេ​បាញ់​នោះ​ បាន​ផ្ទុះ​នៅ​នឹង​កន្លែង​ គឺ​មិន​ហោះ​ទៅ​ផ្ទុះ​នៅ​លើ​អាកាស​ទេ។ ​ការ​ផ្ទុះ​នៅ​នឹង​កន្លែង​បាញ់​នោះ​បាន​ជ្រះ​កម្ទេច​ដែក​ និង​កម្ទេច​ផ្សេង​ទៀត​ទៅ​លើ​អ្នក​ដើរលេង​ក្បែរ​នោះ​ដែល​ជា​ជនរង​គ្រោះ។​ គ្រោះ​ថ្នាក់​នេះ​កើត​មាន​នៅ​សង្កាត់​ជ្រោយ​ចង្វា​នៅ​ត្រើយ​ម្ខាង​ទល់​មុខព្រះ​បរម​រាជ​វាំង។​

មន្ត្រី​អាជ្ញាធរ​សង្កាត់​ជ្រោយ​ចង្វា​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​មាន​នៅ​ជិត​សណ្ឋាគារ​សុខា​នោះ ​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស ​ហើយ​វា​បាន​សម្លាប់​និស្សិត​សាកល​វិទ្យាល័យ​ Setec ​ម្នាក់​ឈ្មោះ​ណាគ្រី ដារ៉ូ ​អាយុ​២២​ឆ្នាំ ​មកពី​ខេត្ត​កណ្តាល។ ​ក្នុង​ចំណោម​អ្នក​របួស​៧នាក់​នោះ​ មាន​ពីរ​នាក់​របួស​ធ្ងន់ ​តែ​មិន​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ។​

អ្នក​របួស​ម្នាក់​ជា​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ ​ដែល​របួស​ជង្គង់។​

ឧបទ្ទវហេតុនេះ​បាន​បញ្ចប់​ព្រះ​រាជ​ពិធី​ខួប​១០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​នេះ​មុន​គ្រោង​ទុក​នៅ​ពេល​យប់​ ក្រោយពី​មាន​ការ​អបអរ​ពេញ​មួយ​ថ្ងៃ ដោយ​មាន​អ្នក​ចូលរួម​ជាងមួយ​ម៉ឺននាក់។​

នៅ​ពេល​ព្រឹក ​មុន​ពេល​ឧបទ្ទវហេតុ​នេះ​កើត​ឡើង  ​ព្រះ​មហាក្សត្រ​បរមនាថ​នរោត្តម​សីហមុនី​បាន​មាន​ព្រះ​រាជ​បន្ទូល​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ​ជា​មនុស្ស​ឆ្លាត ​ដែល​រៀបចំ​នយោបាយ​សមស្រប​ កសាង​សន្តិភាព​ និង​ស្ថិរភាព​។ ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​មហាជន​ថា៖​

«សមិទ្ធ​ផល​ដ៏ធំធេង​ទាំងឡាយ​ដែល​យើង​សម្រេច​បាន​នេះ​ពិត​ជា​បាន​មក​តាម​រយៈ​ការ​ខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព​ ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិ​សេរីភាព​និង​សេចក្តី​ថ្លៃថ្នូ​របស់​មនុស្ស»។

​លោក​ឃាង ​មុន្នីរដ្ឋា​ គ្រូ​បង្រៀន​មកពី​សាលា​បាក់ទូក​មាន​ប្រសាសន៍​ថា៖​

«គុណសម្បត្តិ​របស់​ព្រះអង្គ​គឺមាន​គុណសម្បត្តិច្រើន​អនេក ​ត្រង់​ដែល​ថា​ ព្រះអង្គ​មាន​គោលការ​បង្រួប​បង្រួម​ជាតិ​ ផ្សះផ្សា​ជាតិ​ នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រជា​ពលរដ្ឋខ្មែរ»។​

ចំណែក​អ្នកស្រី​ចាន់ ​បុប្ផា​គ្រូបង្រៀន​មកពី​សាលា​ប៊ុនរ៉ានី ​ហ៊ុន សែន​បន្ទរ​ថា៖​

«ក្រោម​ម្លប់​ដ៏ត្រជាក់​របស់​ព្រះ​មហា​ក្សត្រ​ជំនាន់​នេះ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ភាព​រុងរឿង​ ថ្កំថ្កើង​សម្បូរ​សប្បាយ​ ហើយ​មាន​សុខ​សន្តិភាព»៕

XS
SM
MD
LG