សៀវភៅ «ប្រទេសកម្ពុជារបស់ ហ៊ុនសែន» ដោយ Sebastian Strangio
ថ្មីៗនេះលោក Sebastian Strangio អ្នករាយការណ៍ព័ត៌មានឯករាជ្យ និងជាអតីតអ្នករាយការណ៍ និងកែសម្រួលឲ្យកាសែតជាភាសាអង់គ្លេសឈ្មោះ The Phnom Penh Post បានបោះពុម្ពសៀវភៅមួយក្បាលជាភាសាអង់គ្លេសដែលមានចំណងជើងថា «ប្រទេសកម្ពុជារបស់ហ៊ុន សែន»។ សៀវភៅនេះ ឆ្លុះបញ្ចាំងពីសង្គមទំនើបរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ក្រោយសង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ នៅក្នុងសៀវភៅនេះ លោក Sebastian Strangio បានលើកឡើងអំពីទិដ្ឋភាពជាច្រើនរបស់សង្គមកម្ពុជាក្នុងនោះរួមមាន កេរ្តិ៍តំណែលនៃរបបខ្មែរក្រហម តួនាទីបរាជ័យរបស់អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថា UNTAC របបគ្រប់គ្រងអំណាចផ្តាច់ការបែបថ្មីរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចថ្មីៗនេះរបស់ប្រទេសកម្ពុជា គម្លាតប្រាក់ចំណូល អំពើពុករលួយ ជំនួយអន្តរជាតិ និងបញ្ហាសិទ្ធិមនុស្ស។