មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរការពារកំណត់ត្រាសិទ្ធិមនុស្សកម្ពុជា
សេចក្តីថ្លែងការណ៍សិទ្ធិមនុស្សរបស់លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា កាលពីសប្តាហ៍មុន រួមនឹងការកោតសរសើរសកម្មជនសិទ្ធិមនុស្សកម្ពុជាពីររូបផងនោះបានធ្វើឲ្យមានប្រតិកម្មពីកម្ពុជា។ លោកសុខ ខេមរានៃវីអូអេបានរាយការណ៍មកថា ប្រមុខការទូតកំពូលរបស់កម្ពុជាគឺលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានការពារកំណត់ត្រាសិទ្ធិមនុស្សកម្ពុជាថា មានការរីកចម្រើន។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៖