បទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីអប់រំ ហង់ ជួនណារ៉ុន
សិស្សានុសិស្សជាង៩ម៉ឺននាក់បានដើរចូលបន្ទប់ប្រឡងដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សានៅថ្ងៃច័ន្ទនេះនិងថ្ងៃអង្គារស្អែក។ លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន បានដាក់ចេញវិធានការមួយចំនួនដើម្បីធានាថា ការប្រឡងបញ្ចប់ថ្នាក់ទី១២នៅឆ្នាំនេះប្រព្រឹត្តទៅដោយយុត្តិធម៌ហើយអ្នកចេះពិតប្រាកដអាចនឹងជាប់។ លោកក៏ បានបង្ហាញនូវចក្ខុវិស័យសម្រាប់វិស័យអប់រំសិក្សាធិការជាតិក្នុងពេលខាងមុខផងដែរ។ សូមប្រិយមិត្តចុចស្តាប់នៅផ្នែកខាងលើ បទសម្ភាសន៍ទាំងស្រុងរវាងលោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំអំពីវិធានការដើម្បីធានាយុត្តិធម៌ក្នុងពេលប្រឡងនិងទស្សនៈវិស័យរបស់លោកក្នុងពេលអនាគតលើបញ្ហាធនធានមនុស្សរបស់កម្ពុជា៕