តួនាទីនិងកិច្ចការសភាក្នុងអណត្តិថ្មី
អ្នកឃ្លាំមើលដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានអះអាងថា គណបក្សឈ្នះសម្លេងភាគតិចមានកម្លាំងខ្លាំងក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់រដ្ឋាភិបាលឯកបក្ស គឺជាការជួយដល់ដំណើរការដឹកនាំប្រទេសឲ្យមានប្រសិទ្ធិភាពនិងស្របតាមដំណើរការសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។ នេះបើតាម ការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ដែលជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ។ (សុខ ខេមរា,ហេឡូវីអូអេ,១០ តុលា ២០១៣)