អំពើគំរាមកំហែងក្រោយការបោះឆ្នោតជាតិ
ក្រុមសង្គមស៊ីវិលព្រួយបារម្ភចំពោះអំពើគំរាមកំហែងរបស់អាជ្ញាធរលើពលរដ្ឋ ក្រោយការបោះឆ្នោតជាតិ។ ពួកគេថ្លែងថា ពលរដ្ឋនៅតាមតំបន់ជាច្រើន បានរងគ្រោះដោយសារតែមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ដែលគណបក្សរបស់លោកបាត់បង់អាសនៈជាច្រើនបើប្រៀបធៀបទៅនឹងការបោះឆ្នោតនៅឆ្នាំ២០០៨។ លោក សុខ សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងលោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុកជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ ពន្យល់ពីបញ្ហាដែលកើតឡើង និងការតតាំងតាមផ្លូវច្បាប់របស់ពលរដ្ឋ។ (សុខ ខេមរា,ហេឡូវីអូអេ,០៨ សីហា ២០១៣)