ការវិលត្រឡប់របស់លោក សម រង្ស៉ីពីការនិរទេសខ្លួនមុនពេលបោះឆ្នោតជាតិថ្ងៃទី២៨ខែកក្កដាឆ្នាំ
មេដឹកនាំគណបក្សជំទាស់លោកសម រង្ស៉ី អះអាងថាការលើកលែងទោសដល់លោកដើម្បីបញ្ជៀសបញ្ហាតានតឹងក្នុងសង្គម អាចជាភាពរីករាយសម្រាប់ ប្រទេសជាតិជាងភាពរីករាយរបស់លោកផ្ទាល់។ នេះជាការអះអាងរបស់លោក សម រង្ស៉ីប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ (សុខ ខេមរា,ហេឡូវីអូអេ,ភ្នំពេញ, ១១ កក្កដា ២០១៣)