តួនាទីរបស់អាស៊ានចំពោះបញ្ហាជម្លោះនៅក្នុងតំបន់
លោក យូ សុគន្ធបញ្ញា និស្សិតអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យមីឈីហ្គែនអះអាងថា ដើម្បីកុំឲ្យរារាំងដល់បញ្ហាសំខាន់ៗដ៏ទៃទៀតនោះ យន្តការទ្វេរភាគី និងយន្តការពហុភាគីគួរត្រូវបានគេប្រើប្រាស់ជាមធ្យោបាយ ជាពិសេសលើការដោះស្រាយបញ្ហាជម្លោះដែនសមុទ្រខាងត្បូងប្រទេសចិន ដែលភាគីចិន និងសមាជិកអាស៊ានមួយចំនួន កំពុងមានវិវាទនឹងគ្នាដើម្បីដណ្តើមកាន់កាប់ដែនអធិបតេយ្យភាព។ (សុខ ខេមរា, ហេឡូវីអូអេ, វ៉ាស៊ីនតោន,១៥ វិច្ឆិកា ២០១២)