កងទ័ពប៉ាគិស្ថានកម្ចាត់សម្បុកភេរវករនៅ Waziristan
ថ្មីៗនេះ កងទ័ពប៉ាគិស្ថានបាននាំក្រុមអ្នកកាសែតទៅទីក្រុង Miranshah តំបន់Waziristan ភាគខាងជើង ជាទីក្រុងសំខាន់ក្នុងតំបន់ ដែលជាមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធ និងភេរវករ។ លោក Ayaz Gul នៃវីអូអេ រាយការណ៍ពីទីក្រុងនេះ ដែលឥឡូវគ្មានមនុស្សរស់នៅ តែមានភស្តុតាងបង្ហាញថា កាលពីមុនពួកសកម្មប្រយុទ្ធតាំងមូលដ្ឋាននៅទីនេះ។ លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួល៕