យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានបញ្ចប់
ក្រោយពីបានបើកការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចំនួន១៥ថ្ងៃកន្លងមក គណបក្សនយោបាយចំនួនប្រាំបានបិទបញ្ចប់យុទ្ធនាការរបស់ខ្លួននៅថ្ងៃសុក្រទី ១៦ ខែឧសភានេះ គឺមួយថ្ងៃមុននឹងការបោះឆ្នោតអសកលនេះចាប់ផ្តើម។ ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៨ខែឧសភា។ លោកស៊ុយ ហ៊ាមខេមរានៃវីអអេជូនសេចក្តីរាយការណ៍ពីភ្នំពេញ៕