សៀវភៅម្ហូបខ្មែរមានការចាប់អារម្មណ៍និងបានរង្វាន់ Gourmand Awards
សៀវភៅម្ហូបខ្មែរ ដែលត្រូវបានបោះពុម្ពផ្សាយជាពីភាសាគឺភាសាបារាំងនិងអង់គ្លេស ទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីឈ្នះរង្វាន់មួយចំនួន ដូចជារង្វាន់ Gourmand Awards សម្រាប់សៀវភៅម្ហូបអាស៊ីល្អជាងគេបំផុត។ នៅក្នុងបន្ទប់ផ្សាយទូរទស្សន៍របស់វីអូអេ នារដ្ឋធានីវ៉ាស៊ីនតោន លោក អុឹម សុធារិទ្ធ នៃវីអូអេបានសម្ភាសអ្នកស្រី ឡុង កណិកា ដែលជាសហអ្នកនិពន្ធសៀវភៅនេះអំពីការចងក្រងសៀវភៅម្ហូបខ្មែរនេះនិងកិច្ចការទៅថ្ងៃក្រោយ៕