នៅកូរ៉េលោកអូបាម៉ាព្រមានកូរ៉េខាងជើងកុំឲ្យសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤
លោកបារ៉ាក់អូបាម៉ាប្រធានាធិបតីស.រ.អា.ទស្សនកិច្ចប្រទេសកូរ៉េខាងត្បូងអំឡុងទស្សនកិច្ចនៅអាស៊ីដោយព្រមានកូរ៉េខាងជើងកុំឲ្យសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤។ នៅក្នុងសន្និសីទព័ត៌មានរួមនៅថ្ងៃសុក្រនេះជាមួយអ្នកស្រី Park Geun-hye លោកអូបាម៉ាថ្លែងថា ការតាំងចិត្តរបស់ស.រ.អា.ចំពោះកូរ៉េងខាងត្បូងមិនសាបសូន្យទេ៕