សាកលវិទ្យាល័យនាំកម្រិតអប់រំនៅស.រ.អា.ទៅប្រទេសកម្ពុជា
គុណភាពនៃការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាត្រូវបានទទួលស្គាល់ថា នៅមានកម្រិតទាប។ មន្ត្រីក្រសួងអប់រំក៏បានទទួលស្គាល់ថា ការខ្វះគ្រូឧត្តមសិក្សាគឺជាកត្តាចម្បងសម្រាប់ធានាគុណភាពនៃការអប់រំក្នុងស្ថាប័នឧត្តមសិក្សាកម្ពុជាសរុបចំនួន១០៥ និងនិស្សិតចំនួន២៥ម៉ឺន។ ទោះបីជាមានស្ថាប័នឧត្តមសិក្សាច្រើនយ៉ាងនេះក្តី ក៏នៅពេលថ្មីៗនេះមានការបង្កើតសាកលវិទ្យាល័យថ្មីមួយគឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ នៅក្នុងបន្ទប់ផ្សាយរបស់វីអូអេនារដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ មិនា កន្លងទៅនេះ លោក អុឹម សុធារិទ្ធ នៃវីអូអេ បានជួបសម្ភាសលោក ពុយ គា ទីប្រឹក្សាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អំពីគោលបំណងនៃការបង្កើតសាកលវិទ្យាល័យនេះ និងទស្សនវិស័យសម្រាប់អនាគត៕