ជនអន្តោប្រវេសន៍គ្មានអត្តសញ្ញាណនៅថៃស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទួរគី
នៅភាគខាងត្បូងប្រទេសថៃមានជនអន្តោប្រវេសន៍ម៉ូស្លីមដែលមិនមានអត្តសញ្ញាណប្រមាណ២០០នាក់ ដែលស្វែងរកការតាំងលំនៅនៅប្រទេសទួរគីនោះត្រូវអាជ្ញាធរថៃឃាត់ខ្លួន។ មតិជាច្រើនសង្ស័យថា ពួកគេជាជនជាតិUighurs មកពីប្រទេសចិន ហើយក្រុមសិទ្ធិមនុស្សកំពុងជំរុញមិនឲ្យអាជ្ញាធរថៃបញ្ជូនពួកគេទៅប្រទេសចិនវិញទេ។ លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីរាយការណ៍របស់លោក Steve Sandford ដែលរាយការណ៍ពីHat Yai ប្រទេសថៃ ដែលអាជ្ញាធរកំពុងប្រមូលព័ត៌មានអំពីអត្តសញ្ញាណរបស់ពួកគេ៕