អ្នកការពារបរិស្ថានត្រូវការឆន្ទៈនយោបាយរដ្ឋាភិបាលក្នុងការអភិរក្សសត្វព្រៃ
អ្នកបរិស្ថានសង្ឃឹមថានៅ ថ្ងៃណាដែលមានឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជានឹងជួយពួកគេឱ្យការពារព្រៃឈើតំបន់ភ្នំក្រវ៉ាញខាងត្បូងបានប្រកបដោយចិរភាព។ ទីនោះគឺជាជម្រកសត្វព្រៃដ៏ សម្បូរបែបរបស់កម្ពុជាប៉ុន្តែនៅមិនទាន់ធានាថាអាចនឹងនៅគង់វង្សបានយូរទេបើមានការជួលតំបន់នោះទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍។ លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance បានផ្តល់បទសម្ភាសជាមួយវីអូអេក្នុងខណៈពេលដែលលោកស្រី ធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោន។ សូមលោកអ្នកទស្សនាបទសម្ភាសនេះដូចតទៅ៖